ព័ត៌មានជាតិ

រថយន្តសណ្តោងរ៉ឺម៉កមួយគ្រឿង ក្រឡាប់ផ្ងារជើងនៅផ្លូវជាតិលេខ៤ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់

ព្រះសីហនុ: នៅវេលាម៉ោង០៦និង២០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦៦-១៦៧ ស្ថិតត្រង់ចំណុចភូមិតានៃ ឃុំ តានៃ ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ទិសដៅពីភ្នំពេញ ឆ្ពោះទៅព្រះសីហនុ បើកបរដោយឈ្មោះ សៅ ថេត ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិសំរោង ឃុំត្រពាំងក្រឡឹង ស្រុកភ្នំស្រួច ខេត្តកំពុងស្ពឺ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក INTERNATIONAL ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C.6171 សណ្ដោងរ៉ឺម៉ក ។​ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ តៃកុងបានបើកគេចរថយន្តមិនស្គាល់ម៉ាក មួយគ្រឿងទៀត បានរេចង្កូតមកខាងស្តាំងដៃ បណ្ដាលឲ្យរថយន្តក្រឡាប់រងរបួសធ្ងន់ម្នាក់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែងកើតហេតុ ។ ចំណែកឯជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យមួយកន្លែងភ្លាមៗផងដែរ ដើម្បីជួយសង្រ្គោះ ៕

មតិយោបល់