-

ទំនាស់ពាក្យសម្តី បង្កហិង្សា! យកកាំបិតប៉័ងតោកាប់ឪពុកក្មេក បណ្តាលឲ្យរបួសដៃ ឯម្តាយក្មេកភ័យ រត់គេចដួលផ្កាប់មុខបែកក្បាល

ក្រចេះ: នគរបាលព្រហ្មទណ្ឌស្រុកសំបូរ ធ្វើការចាប់ខ្លួនជនបង្កម្នាក់បានភ្លាមៗ នាពេលយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បន្ទាប់រូបគេស្រវឹងស្រាទំនាស់ពាក្យសម្តី ឈានដល់បង្កហិង្សា ថែមទាំយកកាំបិតប៉័ងតោ កាប់លើឪពុកក្មេក បណ្តាលឲ្យរបួសដៃធ្ងន់ធ្ងរ ចំណែកឯម្តាយក្មេកប្រឹងរត់គេចក៏ដួលផ្កាប់មុខ បណ្តាលឲ្យរបួសក្បាល ។

ជនដៃដល់ជាកូនប្រសារឈ្មោះ សេង សុខា អាយុ៣០ឆ្នាំ មានទីលំនៅចំណុចអូរថ្មី (ឧបសម្ពន័ត្រូន) ក្នុងភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ សព្វថ្ងៃរស់នៅជាមួយ និងផ្ទះឪពុកម្តាយក្មេក ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់