ព័ត៌មានសិល្បៈ និងកម្សាន្ត

Rosé ស្រាប់តែលុបចោលគម្រោងភ្លាមៗ ក្រោយ Lisa ឆ្លងកូវីដ-១៩

(កូរ៉េ)៖ ខណៈ Lisa សមាជិកក្នុងក្រុមចម្រៀងល្បី BLACKPINK ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ នោះ Rosé ដែលជាសមាជិករួមក្រុម បានលុបចោលគម្រោងរបស់ខ្លួនទាំងអស់ភ្លាមៗតែម្តង និងបច្ចុប្បន្នកំពុងរងចាំលិទ្ធផលធ្វើតេស្ត។

ដំបូងឡើយ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ Star News បានរាយការណ៍ថា Rosé បានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ប៉ុន្តែនៅមិនទាន់បង្ហាញថាអ្នកវិជ្ជមាននោះគឺជានរណាឡើយ។ ហើយក្រោយមកទើបផលិតកម្ម YG បានបង្ហោះសារផ្លូវការថា សមាជិកទាំងអស់មិនមានជាប់ទាក់ទងគ្នាស្និតស្នាលឡើយ ប៉ុន្តែតម្រូវឲ្យធ្វើតេស្ត និងធ្វើចត្តាឡីស័ក ស្របទៅតាមវិធានសុខាភិបាល។

បច្ចុប្បន្ននេះ សមាជិកនារីចំនួន៤នាក់ រួមមានJisoo, Jennie, Rosé កំពុងរងចាំលទ្ធផលធ្វើតេស្ត ខណៈ Rosé ត្រូវបានរាយការណ៍មកថា បានលុបចោលការងាររបស់ខ្លួនភ្លាមៗ ដោយនាងមានគម្រផងចូលរួម The Hyundai Mall។ ហើយនាងក៏មានគម្រោងចូលរួមក្នុងកម្មវិធីរបស់ប្រេនល្បី Tiffany&Co នៅថ្ងៃទី២៥ ខែវិច្ឆិកានេះផងដែរ ប៉ុន្តែត្រូវបានលុបចោលយ៉ាងបន្ទាន់៕

មតិយោបល់