ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២៣និង ៣០នាទី មានករណីអំពើលួច(ម៉ាស៊ីន) នៅចំណុចភូមិព្រែកថ្មី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ចែត​ ង៉ិច អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ (ឃាត់ខ្លួន)ឈ្មោះ ពេញ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

វត្ថុតាងរួមមាន៖
១.ម៉ាស៊ីនម៉ាស៊ុតចំនួន០១គ្រឿង(ជារបស់ជនរងគ្រោះ)។
២. ម៉ូតូម៉ាកវ៉េវពណ៌ខ្មៅលាយសគ្មានស្លាកលេខចំនួន០១គ្រឿង(ជារបស់ជនសង្ស័យ)។

នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា សហការជាមួយកម្លាំងប្រជាការពារឃុំ បានចេញល្បាតនៅភូមិសាស្ត្ររបស់ខ្លួន បានមកដល់ចំណុចភូមិព្រែកតាឯកឃុំត្រើយស្លា ក៏បានជួបជនសង្ស័យជិះម៉ូតូដឹកម៉ាស៊ីនម៉ាស៊ូត មានការសង្ស័យក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពិតជាបានលួចម៉ាស៊ីនម៉ាស៊ូតរបស់ជនរងគ្រោះ នៅចំណុចចម្ការបន្លែ ស្ថិតនៅភូមិព្រែកថ្មី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់