-

បុរសវ័យចំណាស់​ម្នាក់ ​ខឹង​ប្រពន្ធ​ស្តីបន្ទោស ស្រាប់តែ​តូចចិត្ត​បានចង​​ក​សម្លាប់​ខ្លួន​

​បាត់ដំបង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​៣០​នាទី​ នៅ​ចំណុច​ក្រុម​ទី​១២​ ស្ថិត​នៅ​ភូមិ​មុខរា​ហ៍​២​ ឃុំ​មុខរា​ហ៍​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​ធ្វើ​អត្តឃាត​ចង​​ក​ សម្លាប់​ខ្លួន​មួយ​កើតឡើង​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ឡុ​ង​ ផល​ ភេទ​ប្រុស​ អាយុ​ ៦១​ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​ ។​

តាម​ការ​បំភ្លឺ​របស់​សាច់ញាតិ​ជន​រង​គ្រោះ​ បានឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​គោ​ចង​​ក​ ខ្លួនឯង​ទៅ​នឹង​ដើម​ក​ន្ទ្រោ​ប​បណ្តាល​ឲ្យ​ស្លាប់​ ក្រោម​មូលហេតុ​មាន​វិបត្តិ​ផ្លូវចិត្ត​ខឹង​ប្រពន្ធ​ស្ដីបន្ទោស​ ។​

​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​នគរបាល​ជំនាញ​ សហការ​ជាមួយ​គ្រូពេទ្យ​ឃុំ​បាន​ធ្វើ​កោស​ល្យ​វិ​ច្ច័​យ​ពិនិត្យ​សាកសព​ឃើញ​ថា​ សព​ជន​រង​គ្រោះ​ឈ្មោះ​ ឡុ​ង​ ផល​ ខាងលើ​ពិតជា​បាន​ធ្វើ​អត្តឃាត​ចងក​ខ្លួនឯង ​និង​ខ្សែ​គោ​ស្លាប់​ពិតប្រាកដ​មែន​ ។​

បច្ចុប្បន្ន​ សាកសព​បាន​ធ្វើ​កំណត់ហេតុ​ និង​ប្រគល់​ជូន​ក្រុម​គ្រួសារ​សព ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់