ព័ត៌មានជាតិ

ចាស់ៗហើយអ៊ុំ! កាំភ្លើងកែឆ្នៃ២ដើម ដាវ៣ដើម សារធាតុញៀនច្រើនកញ្ចប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួននិងដកហូត

កំពត: នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការស្រុកអង្គរជ័យ បានបង្រ្កាបមុខសញ្ញា ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២ ករណីផ្សេងៗគ្នា នៅភូមិត្រពាំងត្នោត ឃុំដំបូកខ្ពស់ ស្រុក អង្គរជ័យ និងភូមិក្រសាំង ឃុំ
ចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។
ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥ នាក់ ស្រី ១
នាក់ និងដកហូតវត្ថុតាងរួមមាន:
-កាំភ្លើងកែឆ្នៃចំនួន ២ ដើម
-ដាវចំនួន ៣ ដើម
-ថ្នាំញៀន១១ កញ្ចប់ ធំ ៤កញ្ចប់ ។
បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ៕

 

មតិយោបល់