ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង០៧និង៣០ នាទីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីបុរសម្នាក់ សង្ស័យមានជម្លោះជាមួយប្រពន្ធ បានសម្រេចចិត្តចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើល ទីតាំងកើតហេតុត្រង់ចំណុចភូមិកន្ទោកខាងជើង ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ ដើម្បីធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ តាមនីតិវិធី ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារ នៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់