ព័ត៌មានជាតិ

ចុម! នៅក្មេងសោះ តែចេះរកស៊ីយ៉ាងសកម្ម

ភ្នំពេញ: ជនសង្ស័យជួញដូរគ្រឿងញៀនវ័យក្មេងម្នាក់ត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនចំនួន២៥កញ្ចប់តូច។

ប្រតិបត្តិការណេះបានធ្វើឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវR៦ ជាប់និងផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហ៊ុយ ភារា ហៅអាពេជ្រ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបជួញដូរថ្នាំញៀន ស្នាក់នៅម្តុំបឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងល្បាតខណ្ឌបានចុះល្បាតក្នុងមូលដ្ឋាន ខណ:មកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យកំពុងឈរកន្លែងងងឹតទើបសមត្ថកិច្ចហៅឆែកឆេរដងខ្លួនរកឃើញថ្នាំញៀនចំនួន២៥កញ្ចប់ដែលជនសង្ស័យលាក់ទុកក្នុងកញ្ចប់បារីទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានយកថ្នាំញៀនទាំងនេះមកលក់ជាញឹកញាប់ផងដែរក្នុងមួយកញ្ចប់តម្លៃ៥ដុល្លារ។

ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌដូនពេញរងចាំចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់