ព័ត៌មានជាតិ

ផលិតផលខូចគុណភាព និងផុតកំណត់ប្រើប្រាស់ជាង១តោន ត្រូវមន្រ្តីជំនាញដកហូតយកទៅកម្ទេចចោល

បន្ទាយមានជ័យៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មន្រ្តី ជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត បាននាំយកទំនិញខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១ ៥៧៧គីឡូក្រាម ទៅបំផ្លាញចោលនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ទំនិញដែលរួមមាន សរសៃគុយទាវ ទឹកក្រូច កម្ទេចមី និងផលិតផលម្ហូបអាហារផ្សេងទៀត ខាងលើ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតពីតាមបណ្ដាផ្សារ ផ្ទះលក់ទំនិញ និងមធ្យោបាយដឹកជញ្ជូននានា ក្នុងរយៈពេលកន្លងមកនេះ ៕

មតិយោបល់