ព័ត៌មានជាតិ

ផលិតផលខូចគុណភាព និងផុតកំណត់រយៈពេលប្រើប្រាស់ប្រមាណជាង ១តោន ត្រូវបាននាំយកទៅកំទេចចោល

(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ មន្រ្តី ជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រី មន្ទីរពាណិជ្ជកម្មខេត្ត បាននាំយកទំនិញខូចគុណភាព មានសារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១ ៥៧៧គីឡូក្រាម ទៅបំផ្លាញចោលនៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទំនិញដែលរួមមាន សរសៃគុយទាវ ទឹកក្រូច កំទេចមី និងផលិតផលម្ហូបអាហារផ្សេងទៀត ខាងលើ ត្រូវបានមន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ ដកហូតពីតាមបណ្ដាផ្សារ ផ្ទះលក់ទំនិញ និងមធ្យោបាយដឹកជញ្ជូននានា ក្នុងរយៈពេលកន្លងមកនេះ៕

មតិយោបល់