ព្រះវិហារៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមួយលើកនៅចំណុចបាក់ភ្លុក ភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ លើផ្លូវជាតិលេខ៦៤ ចន្លោះគីឡូម៉ែត្រលេខ ៨៣និង៨៤ បង្កឡើងដោយម៉ូតូ
ជិះពីលិចទៅកើតបត់ឆ្វេងត្រឡប់ក្រោយ ក៏ត្រូវរថយន្តដែលកំពុងធ្វើដំណើរមកពីទិសខាងកើតទៅលិចបុកចំពាក់កណ្តាលម៉ូតូតែម្ដងទៅ ។
– អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់។
– រថយន្តម៉ាក NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 02. 2.4462 ខូចខាត់ផ្នែកខាងមុខទាំងស្រុង។
– អ្នកបើកបរម៉ូតូឈ្មោះ រ៉ាំ ឃីម ភេទស្រី អាយុ ៣៩ ឆ្នាំ មុខរបរកសិករ ជាប្រជាពលរដ្ឋរស់នៅភូមិស្រយង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ (ស្លាប់) បើកបរម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ 1C. 6683 លេខម៉ាស៊ីន 1043551 លេខតួដូចគ្នា ខូចខាតធ្ងន់ ។
មូលហេតុ៖ អ្នកបើកម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ហើយក៏ត្រូវរថយន្តបុកចំពាក់កណ្តាលម៉ូតូតែម្ដង។
វត្ថុតាងទាំងពីរកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍ កំពុងតែយកទៅរក្សាទុកនៅកន្លែង អធិការដ្ឋាននគរបាលស្រុកគូលែន ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់