ភ្នំពេញៈ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង ២និង០០នាទីរសៀល កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងគណៈបញ្ជាការឯកភាពសង្កាត់ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ទោ រ៉ឹម មិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះរដ្ឋបាលនៅតំបន់សំណង់មិនរៀបរយ ស្ថិតនៅភូមិមានជ័យ១(ភូមិបច្ឆា) សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាលទ្ធផលនៃប្រតិបត្តិការនេះ បានធ្វើការត្រួតពិនិត្យរកឃើញក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០២កញ្ចប់តូច និងឃាត់ខ្លួនមនុស្សចំនួន ៩នាក់ (ស្រី០៣នាក់) បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
មតិយោបល់