ព័ត៌មានជាតិ

វីរុសកូវីដ១៩ បំប្លែងថ្មីប្រហែលនឹងបណ្តាលឱ្យមានហានិភ័យរាលដាលកាន់តែខ្លាំង

តាមម៉ោងតំបន់ អង្គការសុខភាពពិភពលោកបានរៀបបញ្ចូលវីរុសកូវីដ១៩បំប្លែងថ្មីដែលរកឃើញនៅអាហ្រ្វិកខាងត្បូងជាវីរុសបំប្លែងគួរឱ្យព្រួយបារម្ភ ហើយបានដាក់ឈ្មោះOmicron ។ អង្គការសុខភាពពិភពលោកបានលើកឡើងថា ការស្រាវជ្រាវជំហានដំបូងបានសឱ្យឃើញថា ហានិភ័យនៃវីរុសបំប្លែងនេះក្នុងការបណ្តាលឱ្យមនុស្សឆ្លងវីរុសម្តងទៀតបានកើនឡើង ។

ស្ថានីយទូរទស្សន៍Russia Today បានផ្សាយព័ត៌មានឱ្យដឹងថា ពេលកន្លងទៅថ្មីៗនេះ ករណីឆ្លងជំងឺកូវីដ១៩ថ្មី ៩០ ភាគរយនៃខេត្តGauteng អាហ្វ្រិកខាងត្បូងគឺពាក់ព័ន្ធនឹងវីរុសបំប្លែងនេះ ។
ពេលកន្លងទៅនេះ អាមេរិកបានអបអរទទួលរលកខ្ពស់នៃការធ្វើដំណើរក្នុងថ្ងៃបុណ្យឈប់សម្រាក ។ អ្នកជំនាញបារម្ភថា ដោយសារអាមេរិកមានវិវឌ្ឍ៍យឺតៗខាងការស្ទង់លំដាប់ហ្សែនវីរុសកូវីដ១៩ជាយូរមក ដូច្នេះ វីរុស Omicronប្រហែលបានរាលដាលនៅក្នុងដែនអាមេរិកហើយ ។

អង្គការសុខភាពពិភពលោកបានថ្លែងថា បច្ចុប្បន្ននៅមិនទាន់ដឹងច្រើនអំពីវីរុសបំប្លែងថ្មីនេះទេ បើចង់វាយតម្លៃថាវាមានកម្លាំងរាលដាលកាន់តែខ្លាំងឬកាន់តែមានលក្ខណៈការពារប្រឆាំងថ្នាំវ៉ាក់សាំង នៅត្រូវការទិន្នន័យពិសោធន៍កាន់តែច្រើនទៀត ៕

 

ប្រភព៖​​​​​​ Cri ccfr

មតិយោបល់