ព័ត៌មានជាតិ

រថយន្ត FUSO បុកម៉ូតូសង់លាន់ដូចរន្ទះ របួសធ្ងន់៣នាក់នៅក្រុង ព្រះសីហនុ!

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត FUSO បុកម៉ូតូសង់ លាន់ដូចរន្ទះ របួសធ្ងន់៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ក្នុងភូមិ១​ សង្កាត់១​ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ដំបូងឡើយ រថយន្តម៉ាក FUSO ពណ៌ទឹកលឿងលាយទឹកប៊ិច ពាក់ស្លាកលេខ ក.1863 ភព3 បើកបរដោយបុរសម្នាក់ ដល់ចំណុចកើត​ បានបត់ឆ្លងផ្លូវ បុកជាមួយ​ម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1K-7313 ជិះឌុបគ្នា៣នាក់ពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ទាំង៣នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅគ្លីនិចមិត្តភាពឃ្លាំងលើតែម្តង៕

មតិយោបល់