ព័ត៌មានជាតិ

ករណី​ម៉ូតូ​បុក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស ​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​២០​និង​៤៥​នាទី​ លើ​ផ្លូវ​លេខ​៥៧​បេ​១​ ចំណុច​ក្រុម​ទី​១០​ ភូមិ​ទួល​ក្រសាំង​ ឃុំ​ក្ដុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ មួយ​កើតឡើង ​រវាង​គោ​យន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺ​ម៉ក​និង​ម៉ូតូ​ បណ្តាល​អោយ​យុវជន​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​និង​ម្នាក់​ទៀត​រង​របួសស្រាល ​។

​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​ បានអោយ​ដឹង​ថា​ មាន​គោ​យន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺ​ម៉ក​ (​អ្នក​បើក​រត់គេច​ខ្លួន​បាត់​)​ បាន​បើក​គោ​យន្ត​កន្ត្រៃ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះដល់​កន្លែង​កើត​ស្រាប់តែ​មាន​ម៉ូតូ​ ០១​គ្រឿង​ បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​ បាន​មក​បុក​ចំ​ពីក្រោយ​គោ​យន្ត​កន្ត្រៃ​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឱ្យ​ដួល​ (​ស្លាប់​)​ នៅ​កន្លែង​កើតហេតុ​។​

​ម៉ូតូ​ខាងលើ​ មាន​ម៉ាក​ស្គូ​ប​ពី​ ធុន​សេ​១១០​ ពណ៌​ឈាម​ជ្រូក​ ពាក់​ស្លាក​លេខ​ 1R-4800​ បាត់ដំបង​ បើកបរ​ដោយ​ឈ្មោះ​ ម៉ៅ​ កៅ​ឡាយ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្ដុល​ក្រោម​ ឃុំ​ក្ដុល​តា​ហែ​ ស្រុក​ប​វេ​ល​ ខេត្តបាត់ដំបង​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ និង​អ្នក​រួម​ដំណើរ​ ម៉ូតូ​ឈ្មោះ​ ចុ​ម​ ប៉ាប់​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ក្តុល​ក្រោម​ ឃុំ​ក្ដុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​ (​រង​របួសស្រាល​) ​។​

​ករណី​នេះ​ កម្លាំង​នគរបាល​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ​ និង​វាស់វែង​ឃើញ​ថា​ គោ​យន្ត​កន្ត្រៃ​សណ្ដោង​រ៉ឺ​ម៉ក​បើកបរ​នៅ​ពេល​យប់​គ្មាន​ភ្លើង​បំភ្លឺ​ រីឯ​អ្នកបើកបរ​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​មិន​ប្រុង​ប្រយ័ត្ន​ (​គ្មាន​មួក​សុវត្ថិភាព​) ​។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​បាន​ដកហូត​មធ្យោបាយ​បង្ក​ទាំង​ពីរ​ យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​រង់ចាំ​ចំណាត់ការ​តាម​ផ្លូវច្បាប់​។​ ចំណែក​សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់