ភ្នំពេញៈ មនុស្ស២នាក់រងរបួសធ្ងន់ ខណៈដែលជិះម៉ូតូមួយគ្រឿងទៅបុកពីក្រោយរថយន្តបួនគ្រឿងដែលកំពុងបុកបន្តកន្ទុយគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងត្បូងស្តុបលីយ៉ុងផាត់ប្រហែលជាង១០០ម៉ែត្រ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅ មុនពេលកើតហេតុគេឃើញរថយន្តកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2I-4361បើកបរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុបានឈប់ចតអែបទ្រូងផ្លូវ ហើយក្រោយមកក៏មានរថយន្ត3គ្រឿងបើកស្របទិសគ្នាពីជើងទៅត្បូងទី១រថយន្តម៉ាហាយឡាក់វីហ្គូ ពណ៌ទឹកប្រាក់ ស្លាកលេខ ថៃ9600
ទី២រថយន្តសុីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-0048 ទី៣រថយន្តឡិចសុី RX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AE-4076។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1H-4527 បានអកសើ បុកគ្នាជាបន្តបន្ទាប់បណ្តាលឲ្យអ្នកជិះម៉ូតូជាបុរស២នាក់រងរបួសធ្ងន់ ត្រូវបានគេហៅរថយន្តសាមុយមកដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។
ក្រោយកើតហេតុរថយន្តទាំង៤គ្រឿងនិងម៉ូតូមួយត្រូវបានសមត្ថកិច្ចមូលដ្ឋានបានធ្វើការវាស់វែងយករថយន្តអែបខាងនិងទាកមទង់ជំនាញយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ៕
មតិយោបល់