ភ្នំពេញៈ ករណីអំពើលួច(យកទូរស័ព្ទដៃ០១គ្រឿងម៉ាកអូប៉ូ) នៅចំណុចមុខច្រកអ្នកតាម្ចាស់ស្រុក ផ្លូវជាតិលេខ២ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ គិត ផល្លា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងដីឡូត៍ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន(មានផ្ទុកសារធាតុញៀន។
ជនរងគ្រោះឈ្មោះ ធាន វាសនា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី(ឥណ្ឌា) ស្នាក់នៅផ្ទះលេខ១៥អា ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកអូប៉ូ ពណ៌ផ្ទៃមេឃ ស៊ីមលេខ ០៩៥ ៦៤៦១០១។
ដំណើររឿង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១១និង៣០នាទីយប់ ជនរងគ្រោះឈ្មោះ ធាន វាសនា ភេទប្រុស បានបើកកង់បី(ឥណ្ឌា) មកយកភ្ញៀវនៅច្រកអ្នកតាម្ចាស់ស្រុក ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពេលយកភ្ញៀវរួចបើកកង់បី(ឥណ្ឌា)ចេញមកវិញ បានបន្តិចកង់បី(ឥណ្ឌា)គាត់រលត់បានរុញចេញមកវិញដល់ផ្លូវជាតិលេខ២ ជនសង្ស័យម្នាក់នៅឈរលើចិញ្ចើមផ្លូវ ជនរងគ្រោះបានហៅអោយជនសង្ស័យឈ្មោះ គិត ផល្លា ភេទប្រុស មកជួយរុញកង់បី(ឥណ្ឌា)ពេលរុញឆេះជនរងគ្រោះបានទុកទូរស័ព្ទដៃម៉ាក អូប៉ូ មួយគ្រឿងនៅលើពូកកង់បី(ឥណ្ឌា)ខាងមុខ រួចដកកាបូបដើម្បីយកលុយអោយជនសង្ស័យពេលនោះជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យឃើញទូរស័ព្ទទុកលើពូកកង់បី ក៏បានលូកដៃយករួចរត់គេចខ្លួនបាត់ បន្ទាប់មកជនរងគ្រោះ បានមកប៉ុស្តិ៍ចាក់អង្រែលើ ដាក់ពាក្យបណ្តឹងអោយចាត់ការតាមផ្លូវច្បាប់ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ បានធ្វើការស្រាវជ្រាវរកឃើញជនសង្ស័យ កំពុងលាក់ខ្លួននៅក្នុងដីឡូត៍ទុកចោល ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ក៏ឃាត់មកប៉ុស្តិ៍ដើម្បីសាកសួរតែម្តង៕
មតិយោបល់