ព័ត៌មានជាតិ

បង្រ្កាបក្មេងទំនើងចំនួន០៧នាក់ ក្រោយធ្វើសកម្មភាពដេញកាប់គ្នា ធ្វើឲ្យខូចសណ្តាប់ធ្នាប់សង្គម

ឧត្តរមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៣ និង៣០នាទី ក្រោយពីទទួលព័ត៌មានថា នៅចំណុចភូមិទឹកជុំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាចំនួន ០៧នាក់ បានផឹកស៊ីទាស់សម្តីគ្នារួចយកដាវសាម៉ូរ៉ៃ និងកាំបិតខ្វែវ ដេញកាប់គ្នា រួចនាំគ្នារត់គេចខ្លួនអស់ ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យលោកវរសេនីយ៍ទោ ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង ដឹកនាំកម្លាំងចុះស្រាវជ្រាវ និងបង្រ្កាបចាប់ឃាត់ខ្លួន មុខសញ្ញាក្រុមក្មេងទំនើងខាងលើ បានជាបន្តបន្ទាប់សរុបចំនួន០៧នាក់ប្រុស ។

ចំណែកឯវត្ថុតាងដកហូតរួមមាន៖ ដាវសាម៉ូរ៉ៃ ១, កាំបិតខ្វែវ ១ និងម៉ូតូ ២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់