រតនគិរីៈ ករណីរំលោភសេពសន្ថវៈបានសម្រេច នៅចំណុចភូមិណាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ជនសង្ស័យ (ឪពុកចុង) ឈ្មោះ រម៉ាម ស្វាន អាយុ ៤០ ឆ្នាំ ជនជាតិកាចក់ ទីកន្លែងកំណើតភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី មានទីលំនៅបច្ចុប្បន្ននៅភូមិ-ឃុំកើតខាងលើ ។
កាលពីថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២១ វេលា២០និង០០នាទី ជនសង្ស័យបានបបួលជនរងគ្រោះ (កូនចុង) អាយុ ១១ ឆ្នាំ ទៅចាប់កង្កែប រួចបានចាប់រំលោភ និងគំរាមសម្លាប់ចោល ។
ក្រោយពីបានទទួលព័ត៌មាន កម្លាំងអធិការដ្ឋានបានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំញ៉ាង និងប្រជាការពារ
ចុះឃាត់ខ្លួនជនសង្ស័យ កសាងសំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់