ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆេះផ្ទះមួយខ្នង នៅស្រុកគងពិសី

កំពងស្ពឺ: យោងតាមផេកអធិការដ្ឋាននគរបាលស្រុកគងពិសី បានឲ្យដឹងថា មុននេះបន្តិច ម៉ោង ៧និង៣០នាទី មានករណី ឆេះផ្ទះ ១ខ្នង ទំហំ ៦ម×៨ម ប្រក់ក្បឿង ជញ្ជាំងក្តា បេតុងខាងក្រោម តយ៉ាបពីខាងមុខ របស់ម្ចាស់ឈ្មោះ សៀ លាប ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិហោង ឃុំព្រៃញាតិ។

ខូចខាត : លុយ ២០ម៉ឺនរៀល ក្រវឹលមាស ១ជី កងដៃផ្លាទីន១ និងសម្ភារ:ប្រើប្រាស់មួយចំនួន។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី៕

មតិយោបល់