ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តព្រូស បុកទ្រូងផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១ មានករណីបុរសម្នាក់បើករថយន្តព្រូសបុកទ្រូងផ្លូវ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA-7529 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់មួយកង់ ចំណែករថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យនរណាម្នាក់រងរបួសគ្រោះថ្នាក់នោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះមកដល់ទីតាំងវាស់វែង ហៅឡានស្ទូចមកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

មតិយោបល់