ព័ត៌មានជាតិ

កាមារីហាយប្រ៊ីតបើកបុករថយន្ត MG ចតចោលមុខផ្ទះ រងការខូចខាត រួចបើករត់គេច ត្រូវម្ចាស់ជិះម៉ូតូដេញតាមឃាត់បានដល់ផ្ទះ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៥ ក្នុងបុរីពិភពថ្មីចម្ការដូង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តមួយគ្រឿង ម៉ាក កាមារីហាយប្រ៊ីត ពាក់ស្លាកលេខ ភ្នំពេញ 2O-6007 បានបុករថយន្តមួយគ្រឿងម៉ាក MG ចតចោលលើចិញ្ចើមផ្លូវមុខផ្ទះបណ្ដាលឲ្យរងការខូចខាត។

រថយន្តម៉ាក កាមារីហាយប្រ៊ីត ពាក់ស្លាកលេខ ភ្នំពេញ 2O-6007 អ្នកបើកបរសង្ស័យស្រវឹងស្រា បុករួចជ្រុះស្លាកលេខនៅកន្លែងកើតហេតុ ហើយក៏បានបន្តដំណើរទៅមុខបើករត់គេច ប៉ុន្តែត្រូវម្ចាស់រថយន្តរងគ្រោះ ជិះម៉ូតូដេញតាមរហូតដល់ផ្ទះម្ដុំផ្លូវលេខ៥ ទើបឃាត់បាន។

ក្រោយពីកើតហេតុជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ច ជំនាញនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ក៏បានចុះមកដល់ទីតាំងធ្វើការវាស់វែង ហៅឡានស្ទូចមកស្ទូចយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធីបន្តទៀត។

សូមបញ្ជាក់៖ ករណីនេះ មិនមានមនុស្សរងរបួសទេ៕

មតិយោបល់