ព័ត៌មានជាតិ

អគ្គិភ័យបង្កឡើងដោយម្ចាស់ផ្ទះ បណ្តាលឲ្យឆេះខ្ទេចមួយខ្នងទាំងស្រុង នៅខេត្តត្បូឃ្មុំ

ត្បូងឃ្មុំៈ នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១២និង៣០ នាទីយប់ មានករណីភ្លើងឆេះផ្ទះរបស់ ប្រជាពលរដ្ឋ ដែលកើតឡើង នៅចំណុចគីឡូម៉ែត្រលេខ ២២ ស្ថិតក្នុងភូមិសែនជ័យ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជនបង្កដោយម្ចាស់ផ្ទះ ឈ្មោះ សា ទិប ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិចាម បានដុតផ្ទះខ្លួនឯង ។

រងការខូចខាតរួមមាន៖ ផ្ទះមានទំហំ ៧ម៉ែត្រ × ១២ម៉ែត្រ ជញ្ជាំងក្តារ រនាបក្តារ ប្រក់ក្បឿង ខូចខាតទាំងស្រុង ។ ករណីនេះមិនបណ្ដាលអោយមានរបួសដល់មនុស្សទេ និងមិនបណ្ដាលអោយឆាបឆេះដល់ផ្ទះរបស់អ្នកដទៃឡើយ ។
កងកម្លាំងអន្តរាគមន៍ បង្ការពន្លត់ អគ្គិភ័យបានប្រើប្រាស់ទឹក អស់ចំនួន០១រថយន្ត ស្មើនឹង០៦ម៉ែ្រតគូប ៕

មតិយោបល់