ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលដ្ឋមួយកន្លែង បណ្តាលឲ្យរងការខូចខាតទាំងស្រុង នៅខេត្តព្រះសីហនុ

ព្រះសីហនុ: នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១៥និង០០នាទីរសៀល នៅចំណុចភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីអគ្គិភ័យ ឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន០១ខ្នង ខូចខាតផ្ទះមានទំហំ ៧x១៤ ម៉ែត្រ សង់ខាងក្រោមថ្ម ខាងលើឈើ ប្រកស័ង្កសី ទាំងស្រុង ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈន ចាន់ដារ៉ា ភេទប្រុស អាយុ ៤១ ឆ្នាំ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

ករណីនេះពុំមានអ្នករងរបួសឡើយ ។

កម្លាំងសមត្ថកិច្ចនគរសបាល បានប្រើប្រាស់រថយន្តអន្តរាគមន៍ពន្លត់ អគ្គិភ័យ០១គ្រឿង ប្រើប្រាស់ទឹកអស់០១រថយន្ត​ ៕

មតិយោបល់