ព័ត៌មានជាតិ

​រថយន្តម៉ាក​នី​សាន់បើកប៉ះម៉ូតូមួយគ្រឿង បណ្តាលឲ្យមនុស្ស០២នាក់ស្លាប់ និងរងរបួសធ្ងន់

​កំ​ពង​ស្ពឺ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ​រវាង​រថយន្ដ​និង​ម៉ូតូ​ នៅ​លើ​ផ្លូវជាតិ​លេខ​៥១​ ៣១-៣២​ ចំណុច​ភូមិ​អង្គ​តា​ឡឹ​ក​ ឃុំ​សំបូរ​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ កាល​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៩​និង​១០​នាទី​ ។

​សមត្ថកិច្ច​បានឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​រថយន្ដ​១​គ្រឿង​ ម៉ាក​នី​សាន់​ ណា​វ៉ា​រ៉ា​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ ​2C-2556​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ​(​គេច​ខ្លូ​ន​ក្រោយ​កើតហេតុ​)​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ មក​ដល់​ចំណុច​ខាងលើ​បាន​ប៉ះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ សេ​125​ ស៊េរី​2018​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ចាម ​1R-0748​ អ្នកបើកបរ​ឈ្មោះ​ សេង​ សុខ​ណា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ឌុ​ប​មនុស្សម្នាក់​ឈ្មោះ​ អូន​ សុធី​វណ្ណ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ទួល​ខ្ពស់​ ឃុំ​ក្រូច​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម​ ដែល​កំពុង​បើកបរ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាសទិស​គ្នា​ បណ្ដាល​ឲ្យឈ្មោះ​សេង​ សុខ​ណា​ ស្លាប់​នៅ​កន្លែង​កើតហេតុ​ ចំពោះ​សព​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​ ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​ឈ្មោះ​ អូន​ សុធី​វណ្ណ​ រង​របួសធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ។​

​ក្រោយ​កើតហេតុ​រួច​សមត្ថកិច្ច​ បាន​ធ្វើការ​វាសវែង​ និង​យក​វត្ថុ​តាង​ រថយន្ត​ និង​ម៉ូតូ​ មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ត្រពាំង​គង​ ដើម្បី​ស្រាវជ្រាវ​ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ​៕​

មតិយោបល់