ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ជូតម៉ូតូនៅក្រោមផ្ទះ ខណៈមេឃភ្លៀងរលឹមស្រិចៗ បណ្តាលឲ្យរន្ទះបាញ់ស្លាប់មួយរំពេច

ពោធិ៍សាត់: នៅថ្ងៃសោរ៍១រោច ខែអស្សុជ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលាឆ្នាំ ២០២០ វេលាម៉ោង១៥និង៣០នាទី មានករណីគ្រោះថ្នាក់ធម្មជាតិ រន្ទះបាញ់បណ្តាល ឲ្យស្លាប់មនុស្សម្នាក់ នៅចំណុចត្រពាំងស្លា ស្ថិតនៅភូមិបឹងស្មុក ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះឈ្មោះ ភ្នំ ជលសា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ, មានប្រពន្ធឈ្មោះ ប៉ន ចិន្តា អាយុ២៣ឆ្នាំជនជាតិខ្មែរ (មានកូនស្រីម្នាក់ ) មានទីលំនៅភូមិ-ឃុំកើតហេតុ។

នៅពេលមេឃភ្លៀងមួយមេយ៉ាងធំលាយឡំជាមួយខ្យល់ និងរន្ទះយ៉ាងខ្លាំង បន្ទាប់មកក៏មានភ្លៀនៅរលឹមស្រិចៗ ជនរងគ្រោះបានជូតម៉ូតូ នៅក្រោមផ្ទះជាមួយប្រពន្ធនិងកូន ស្រាប់តែរន្ទះបាញ់ចំជនរងគ្រោះ(ប្តី) បណ្តាលឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារត្រូវរន្ទះបាញ់ពិតប្រាកដមែន ទើបប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់