ព័ត៌មានជាតិ

នារីម្នាក់ផឹកស្រាស្រវឹង និងខឹងសង្សារដែលខលទៅមិនលើក ក៏ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ស្ថិតលើស្ពានជ្រោយចង្វារចាស់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីនារីមា្នក់ផឹកស្រាស្រវឹង និងខឹងសង្សារដែលខលទៅមិនលើក ក៏ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួនតែមិនបានសម្រេច។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុនាងបានឈ្លោះប្រកែកគ្នា និងខឹងសង្សារថា លួចទាក់ទងអ្នកថ្មី ហើយក៏បបួលមិត្តភក្ដិប្រុសស្រីមកផឹកស្រាក្រឡុកតាមផ្លូវ ពេលផឹកស្រវឹងក៏ទូរស័ព្ទទៅរកសង្សារ ដើម្បីឲ្យមកយកនាងត្រឡប់ទៅផ្ទះ ប៉ុន្តែបុរសជាសង្សាររវល់ធ្វើការ មិនបានលើកទូរស័ព្ទ ធ្វើឲ្យនាងអាក់អន់ចិត្តហើយគិតថា សង្សាររបស់ខ្លួនមានអ្នកថ្មី ទើបបណ្ដាលឲ្យនាងគិតខ្លីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេចត្រូវគេជួយឃាត់ទាន់។

ក្រោយពីកើតហេតុសង្សាររបស់នាងចប់ការងាររួច ក៏មកទទួលយកនាងត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់