ព័ត៌មានជាតិ

ព្រលឹងចុងសក់! រថយន្តមួយគ្រឿង ឆាបឆេះជាអគ្គិភ័យ ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍

ពោធិ៍សាត់: កាលពីវេលាម៉ោង៩ និង ០៦នាទីយប់ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីឆេះរថយន្ត០១គ្រឿង នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ស្ថិតនៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ករណីនេះ ប្រើប្រាស់កម្លាំងផ្នែកសណ្តាប់ចំនួន ៦ នាក់ ដឹកនាំដោយលោក វរ:សេនីយ៍ឯក ឯម រុន អធិការនគរបាលស្រុកក្រគរ បានសហការជាមួយកម្លាំងប៉ុស្តិ៍ក្បាលត្រាចចំនួន ០៣ នាក់ កម្លាំងកងរាជអាវុធហត្ថស្រុកចំនួន ០៣ នាក់ និងកម្លាំងប្រជាការពារចំនួន ០៥ នាក់ បានចុះអន្តរាគមន៍ និងយករថយន្តពន្លត់អគ្គិភ័យ០១គ្រឿង បាញ់ពន្លត់ទាន់ពេល មិនបណ្ដាលឲ្យរងរបួសមនុស្សទេ។

មូលហេតុ​៖​ រថយន្តកៀបប្រាងក្រោយ បណ្តាលឲ្យឆាបឆេះ ផ្នែកខាងក្រោយរថយន្ដ ។

រថយន្តរងគ្រោះ ម៉ាកហុកឡ ពណ៌ស ពាក់ស្លាកលេខបាត់បង ៣A- ២១២៣ អ្នកបើកបរឈ្មោះ សុខ នាង អាយុ ២៣ ឆ្នាំ ភេទ ប្រុស ខ្មែរ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

សម្ភារ:ខូចខាតមាន៖ រថយន្ត ០១ គ្រឿង និងបន្លែត្រសក់ ម្ទេស ម្នាស់ មួយចំនួន។ អគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ១ គ្រឿង អស់ទឹក ១ ឡាន៕

មតិយោបល់