ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ប្រទេសសិង្ហបុរីបាន បញ្ជាក់ពី ករណីនាំចូលមកពីរខាងក្រៅ កាលពីថ្ងៃចន្ទជាមួយវីរុសបម្លែងខ្លួនថ្មី Omicron នៃវីរុស COVID-19 ។ ជនជាតិសិង្ហបុរីទាំងពីរនាក់ បានធ្វើតេស្តវិជ្ជមានបឋមវីរុសបម្លែងខ្លួនថ្មី Omicron កាលពីថ្ងៃទី ២ ខែធ្នូ។
មន្ទីរពិសោធន៍សុខភាពសាធារណៈជាតិ បានបញ្ចប់ការចាត់ថ្នាក់សម្រាប់ករណី និងបាន បញ្ជាក់ថាពួកគេឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron។ អ្នកឆ្លងទាំងពីរនាក់ បានចាក់វ៉ាក់សាំងបង្ការ ពេញលេញ ហើយមានរោគសញ្ញាស្រាលនៃការក្អក និងរមាស់បំពង់ក។ ក្រសួងបាននិយាយថា ពួកគេត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅពេលមកដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១ ខែធ្នូ។
មតិយោបល់