យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCFដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង ខេត្តស្ទឹងត្រែង ខេត្តរតនៈគិរី ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យនូវទំនិញជាគ្រឿងឧបភោគ បរិភោគប្រើប្រាស់ដែលដាក់ចរាចរលក់នៅលើបណ្ដាទីផ្សារដែលស្ថិតនៅតាមបណ្ដាទីផ្សាររបស់ខ្លួន។ យោងទៅតាមលទ្ធផលនៃការចុះត្រួតពិនិត្យមន្រ្តីជំនាញបានរកឃើញនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៩១.២៨គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៤៧.៥លីត្រ។ រាល់ទំនិញខាងលើត្រូវបានមន្រ្តីជំនាញធ្វើការដកហូតមករក្សាទុកដើម្បីចាត់ចែងតាមនីតិវិធី និងធ្វើការពិន័យអន្តរការណ៍ផងដែរ៕
មតិយោបល់