ព័ត៌មានជាតិ

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជិត ២០០គីឡូក្រាម និងអាល់កុលក្លែងក្លាយ ជាច្រើនលីត្រត្រូវបានមន្រ្តីជំនាញ សាខាចំនួន៣រកឃើញ និងដកហូតបាន

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្ក្រាបការក្លែងបន្លំCCF បានឲ្យដឹងថា នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តឧត្តរមានជ័យ ខេត្តតាកែវ និងខេត្តរតន:គិរី បានបន្តរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៩៩.៥២គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ២២.៥លីត្រ។ ទំនិញទាំងអស់ខាងលើត្រូវបានរកឃើញខណ:ពេលចុះប្រតិបតិ្តការត្រួតពិនិត្យទំនិញគ្រប់ប្រភេទនៅលើទីផ្សារស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រុកត្រាំកក់ ខេត្តកែវ និងស្រុកបរកែវ ខេត្តរតន:គិរី។ មន្រ្តីជំនាញបានធ្វើការដកហូតមករក្សារទុកដើម្បីបន្តនីតិវិធីពេលក្រោយ និងពិនិ័យអន្តរការណ៍ផងដែរ៕

 

មតិយោបល់