ព័ត៌មានជាតិ

Christensen ក្លាយជាគោលដៅរបស់ក្លឹបយក្ស Barca និង Milan

បរទេស៖ យោងតាមអ្នកជំនាញបាល់ទាត់លោក Fabrizio Romano និងត្រូវបានយកមកចេញផ្សាយដោយ The Goalបានសរសេរថាក្លឹបយក្សអេស្បាញ Barcelona និងតោខៀវ Chelsea របស់អង់គ្លេសបានដាក់សំណើរដូចគ្នាដើម្បីសុំចរចាកីឡាករ Andreas Christensen ក្នុងលក្ខខណ្ឌឥតមានតម្លៃខ្លួននៅចុងរដូវកាលនេះហើយ។

កីឡាករខ្សែការពារជនជាតិដាណឺម៉ាករូបនេះគិតមកដល់ពេលនេះក្រៅតែពីមិនទាន់អាចបានបន្តកុងត្រាថ្មីជាមួយនឹងStamford Bridge ប៉ុណ្ណោះទេថែមទាំងអាចមានសិទ្ធក្នុងការចុះកុងត្រាជាមុនជាមួយនឹងក្លឹបដទៃផងដែរក្នុងលក្ខខណ្ឌមិនមានតម្លៃខ្លួនឡើយចាប់ពីខែក្រោយ។

ទោះបីជាយ៉ាងណាក្តីក្លឹបទាំងពីរនៅតែមានការព្រួយបារម្ភថាកីឡាកររូបនេះនឹងអាចនឹងបន្តកុងត្រាថ្មីជាមួយនឹង Chelsea ខណៈដែលកុងត្រារបស់ពួកគេបានត្រៀមរួចទៅហើយនៅលើតុសម្រាប់កីឡាកររូបនេះចុះហត្ថលេខា៕

មតិយោបល់