ព័ត៌មានជាតិ

ថយន្តស្ទូចបើកសុខៗ ស្រាប់តែជ្រុលទៅបុកកន្លែងពលរដ្ឋលក់ដូរ ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ៣និង៤០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តស្ទូចបើកសុខៗ ស្រាប់តែជ្រុលទៅបុកកន្លែងពលរដ្ឋលក់ដូរ ក្បែរចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះមកដល់ទីតាំងខាងលើ ឲ្យភាគីទាំងសងខាង ធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់