ព័ត៌មានជាតិ

ផ្ទះពលរដ្ឋចំនួន០២ខ្នងត្រូវអគ្គិភ័យឆេះ សរុបជាទឹកប្រាក់អស់ជិត៣ពាន់ដុល្លារ

បាត់ដំបង: ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង ១៣មិង៤០ នាទីរសៀល ស្ថិតនៅចំណុចក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង មានករណីអគ្គិភ័យ កើតឡើងចំនួន០១លើក បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ឆេះទាំងស្រុងចំនួន០១ខ្នង ឆេះរោលចំនួន០១ខ្នង ។

ទី១ឆេះផ្ទះទំហំ ៣x៤ ម៉ែត្រ (ឆេះទាំងស្រុង) ធ្វើពីឈើ ប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ សំ ឈឿន ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។

សម្ភារ:ខូចខាតរួមមាន៖ -ឆេះផ្ទះចំនួន០១ខ្នង ។ សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,០០០ ដុល្លារ ។
មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហែសសាកថ្មពិលទុកចោលម្ចាស់មិននៅផ្ទះ ។

ទី២ឆេះផ្ទះទំហំ ៣.៥x ១៣ ម៉ែត្រ ឆេះរោលផ្នែកខាងក្រោយ ធ្វើពីថ្មក្រោម ដំបូលប្រក់ស័ង្កសី របស់ម្ចាស់ឈ្មោះ ពេជ្រ សុភ័ក្រ ភេទប្រុស អាយុ ៣៧ ឆ្នាំ រស់នៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ ។

សម្ភារ:ខូចខាតរួមមាន៖ -ឆេះរោលផ្ទះចំនួន ០១ខ្នង ។ សរុបគិតជាទឹកប្រាក់អស់ប្រហែល ១,៥០០ដុល្លារ ។
មូលហេតុ៖ បណ្តាលមកពីឆ្លងពីផ្ទះខាងលើ ។

ភ្លាមៗនោះកងកម្លាំងអន្តរាគមន៍ ពន្លត់អគ្គិភ័យ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០៣ គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ។ ប្រតិបត្តិការនេះ ពន្លត់ចប់នៅវេលាម៉ោង ១៤និង២០ នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល ៕

មតិយោបល់