ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! អ្នកដែលទិញរថយន្តមួយទឹក

ភ្នំពេញ: មន្ត្រីគយសហការជាមួយកម្លាំងអាវុធហត្ថ ចុះបង្ក្រាបទីតាំងតម្លើង និងកាត់ត រថយន្តមួយកន្លែង ស្ថិតនៅក្បែររោងចក្រចំណីសត្វ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ដកហូតបានរថយន្តតម្លើងហើយ កំពុងតម្លើង កាត់ត សរុបចំនួន១៥គ្រឿង។

តាមសមត្ថកិច្ចបានឲ្យដឹងថា យានដ្ឋានលួចលាក់តម្លើងរថយន្តល្មើសច្បាប់ខាងលើ ក្រោយពីកម្លាំងស្រាវជ្រាវ ស្វែងរកឃើញ មានលួចតម្លើង កាត់ត រថយន្ត ស៊េរីទំនើបៗ ឈានដល់កម្លាំងចុះបង្ក្រាប រកឃើញរថយន្តតម្លើងរួចហើយចំនួន៣គ្រឿង ក្នុងនោះមានមួយគ្រឿង បំពាក់ស្លាកលេខក្លែងក្លាយ រថយន្តចំនួន១២គ្រឿងទៀតកំ ពុងតម្លើង និងកាត់ត ។

មន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា រថយន្តទាំងនេះ មានឆ្នាំផលិតពី២០០៤ ដល់២០១១ និងមានម៉ាក Lexus RX-330, Lexus RX-350 និង Lexus RX-440H (Hybrid)។

បច្ចុប្បន្នរថយន្តទាំងនោះ ត្រូវបានស្ទូចយកទៅរក្សាទុកនៅក្នុងឃ្លាំង គ្រប់គ្រងដោយអង្គភាពគយ ហើយសមត្ថកិច្ចបន្តស្រាវជ្រាវរកម្ចាស់ទីតាំង ដើម្បីឲ្យបញ្ឈប់ជាបន្ទាន់៕

មតិយោបល់