បុរសម្នាក់មានជំងឺមហារីកដំណាក់កាលចុងក្រោយ បានលោតពីលើស្ពានតារាបសម្លាប់ខ្លួន បណ្ដាលឲ្យស្លាប់ភ្លាមៗ

ប៉ៃលិនៈ យោងតាមផេកងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោងប្រហែល ១២និង០០នាទី មានករណីលោតពីលើស្ពាន ធ្វើអត្តឃាតខ្លួនឯង មួយករណី បានកើតឡើងនៅចំណុចស្ពានតារាប (ស្ទឹងប៉ៃលិន) ស្ថិតនៅភូមិទួលល្វា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ប្រភពព័ត៌មានបានអោយដឹងថា ជនរងគ្រោះឈ្មោះ សាន់ ច័ន្ទ ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិ ឃុំខាងលើ បានលោតពីលើស្ពានតារាប ដោយមូលហេតុជនរងគ្រោះមានជំងឺមហារីក ដំណាក់កាលចុងក្រោយ (ពេទ្យមិនអាចទទួលព្យាបាលបាន)។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅអោយប្រពន្ធ និងសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅភូមិ ឃុំខាងលើ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *