ព័ត៌មានជាតិ

មន្ត្រីជំនាញរកឃើញទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយលើទីផ្សារចំនួន០៥ខេត្ត

កំពង់ធំ: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា មន្ត្រីក.ប.ប. បានបន្តចុះឃ្លាំពិនិត្យទីផ្សារក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល នៅថ្ងៃទី០៨ និងទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ ដើម្បីទប់ស្កាត់នូវការចរាចរណ៍ ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយនៅលើទីផ្សារ ។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២៩២.៦៧ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៥៩.៧៥លីត្រ ដែលត្រូវបានដាក់លក់ លើទីផ្សារមួយចំនួនក្នុងភូមិសាស្ត្រខេត្តទាំងប្រាំ ។

ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការដកហូតទំនិញទាំងនោះមករក្សាទុក ដើម្បីកម្ទេចចោល និងបានធ្វើការពិន័យអន្តរការណ៍ លើម្ចាស់ទំនិញផងដែរ ៕

មតិយោបល់