ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តព្រះសីហនុ បង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់

ព្រះសីហនុៈ នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០៣នាក់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង២៣និង ៤០នាទី កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចភូមិ០៤ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

ជនសង្ស័យ៖១-ឈ្មោះ មាស ណារ៉ា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ ។ ២-ឈ្មោះ ពៅ យ៉ង់ ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ ។ ៣-ឈ្មោះ ដួង រដ្ឋា អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ ។

វត្ថុតាងដកហូតបានរួមមាន៖ -ម្សៅក្រាម ពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន១២កញ្ចប់ ។ -បំពង់ជក់ថ្នាំចំនួន០១
-ទូរសព្ទ័ ចំនួន ០៤ គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងឃាត់ខ្លួននៅ ស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់