ព័ត៌មានជាតិ

ផ្ទះចំនួន២ខ្នងត្រូវអគ្គិភ័យលេបត្របាក់ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី

កណ្តាល: ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលា ម៉ោង ១១និង០១ នាទី នៅចំណុច ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានករណីអគ្គិភ័យកើតឡើងបណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងទំហំ ៦x៥ មែត្រ នឹងផ្ទះ ៣x៣ មែត្រ ឈើប្រក់ក្បឿង (ឆេះទាំងស្រុង) ។
សម្ភារ:ខូចខាត:
– គ្រែចំនួន ០២គូ
– ពួកចំនួន ០២គូ
– ទូរទស្សន៍ចំនួន ០២គ្រឿង
– ទូរដាក់ខោអាវ ០២ (ធំ០១,តូច០១) តែមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ ។

  • មូលហេតុ: បណ្តាល មក ពី ឆ្លងចរន្តអគ្គិសនី ។

ហេតុការខាងលើមានការជួយអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿងរបស់ ស្រុកអង្គស្នួល បានចេញទាន់ពេលវេលា មិនបណ្តាលឲ្យរាលដាល ប្រេីប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើរនឹង ៧០០០លីត្រ រហូតដល់វេលាម៉ោង ១១និង៤៤នាទី ថ្ងៃដដែល
ទើបរលត់ជាស្ថាពរ៕

 

មតិយោបល់