ភ្នំពេញៈ នៅមុននេះបន្តិចតារាចម្រៀអ្នកនាងម៉េង កែវពេជ្ជតា បានបង្ហោះសារយ៉ាងវែងអន្លាយ ដែលបណ្ដាលឲ្យអ្នកនាងមិនចេញមុខតបត ក្រោយពីអតីតពិធីការនីនាង សាសា ធ្វើការប្រមាថនោះ។
អ្នកនាងបញ្ជាក់ថា អ្នកនាងគេងមិនដែលលក់ បន្ទាប់ពីមានសារប្រមាថនោះ ប៉ុន្តែមកពីអ្នកយល់ថា សាសា មិនមានតម្លៃឲ្យអ្នកនាងឈ្លោះជាមួយ ទើបអ្នកនាងសម្ងំស្ងៀម។
យ៉ាងណាក៏ដោយ អ្នកនាងបានសម្រេចចិត្តបង្ហោះសារឆ្លើយតបនឹងការប្រមាថនោះ បន្ទាប់ពីអ្នកគាំទ្រជាច្រើនទទួលយកជំហរមិនតបតរបស់អ្នកនាង។
ខាងក្រោមនេះ ជាសារដែលអ្នកនាងបានបង្ហោះពាក់ព័ន្ធនឹងមូលហេតុមិនតបតជាមួយយសាសា ក្នុងពេលផ្ទុះជម្លោះភ្លាមៗ ជំរាបសួរពុកម៉ែបងប្អូនពូមីង និងមិត្តទាំងជិតឆ្ងាយជាទីគោរព អស់រយៈចំនួន៣យប់ហើយ ដែលនាងខ្ញុំមិនបានសម្រាកគ្រប់គ្រាន់ទេ ដោយសារមានអ្នករំខាន ។ នាងខ្ញុំសូមជំរាបថា បន្ទាប់ពីនាងខ្ញុំបានបង្ហោះសារមួយតាមFacebook និង Page របស់នាងខ្ញុំដែលមានខ្លឹមសារថា “សុភាសិតមួយបានពោលថា ធ្វើអំណោយផ្ចាញ់មនុស្សចិត្តកំណាញ់ បង្កើតក្តីស្រលាញ់ផ្ចាញ់នឹងក្តីស្អប់ និយាយត្រង់ធ្វើត្រង់ផ្ចាញ់មនុស្សកុហក់ ផ្ចាញ់មនុស្សអាក្រក់ដោយទង្វើរល្អ ។ ការនៅស្ងៀមខ្លះ មិនមែនបានន័យថា យើងខ្លាច ឬចុះចាញ់នោះទេ ប៉ុន្តែក៏ព្រោះតែរឿងទាំងនោះវាគ្មានតម្លៃស្មើនឹងកិត្តិយសរបស់យើង” ។
សូមបញ្ជាក់ថា សារនេះនាងខ្ញុំបានបង្ហោះឡើងក្រោយពីមានពាក្យសំដីវាយប្រហារនាងខ្ញុំពីសំណាក់អ្នកនាង សាសា តាមរយៈ Account របស់នាងឈ្មោះ Ek Socheata ។ អ្នកនាងសាសា បានប្រើពាក្យមើលងាយ អសីលធម៌ និងគ្រោតគ្រាតណាស់មកលើនាងខ្ញុំមិនគួរឲ្យអត់ឱនបាន ។ ពិតជាមិនត្រឹមត្រូវទេ ដែលនាងមកបំពានសិទ្ធនាងខ្ញុំដោយគ្មានហេតុផលបែបនេះ ។ ប៉ុន្តែពេលនោះ ក៏មានមហាជនជាច្រើនបានបង្ហាញការមិនពេញចិត្ត និងមិនគាំទ្រនូវសំដី ចរិត និងទង្វើរបស់នាងដែរ។ មតិតែមួយរបស់ពួកគាត់ គឺនាងគ្មានគុណសម្បត្តិគ្រប់គ្រាន់ នឹងមករិះគន់ ឬវាយម្លៃយើងបានឡើយ។ ពួកគាត់បានលើកកម្លាំងចិត្តខ្ញុំនិងសំណូមពរមិនឲ្យខ្ញុំតបត។ ដោយធ្លាប់តស៊ូអត់ធន់បានជាច្រើនរឿងកន្លងមកហើយ និងដោយគោរពតាមសំណូមពរមហាជន ទស្សនិកជន និងមិត្តសម្លាញ់ រួមទាំងបងប្អូននាងខ្ញុំផង នាងខ្ញុំសម្រេចចិត្តនៅស្ងៀម ដើម្បីសន្តិភាព ។ ប៉ុន្តែមិនដូចការគិតរបស់ខ្ញុំ និងមហាជនទាំងអស់ទេ គេមិនយល់បំណងល្អយើងឡើយ តែគេបែរជាប្រកាសសង្គ្រាមជាមួយយើងទៀត។ ជនលាក់មុខនេះគេបង្កើត Account ថ្មី ខ្លះ និងចាស់ ហើយប្តូរ២-៣ដងចេញមកគំរាមខ្ញុំ ប៉ុន្តែមានតែ២នាក់ប៉ុណ្ណោះដែលខ្ញុំសង្ស័យនៅពីក្រោយរឿងនេះ ។ ឥឡូវនាងខ្ញុំកំពុងបារម្មណ៍ពីសុវត្ថិភាព ហើយក៏ចង់សុំយោបល់ពីបងប្អូនទាំងអស់ថា តើនាងខ្ញុំគួរធ្វើបែបណា? សូមបងប្អូនមេត្តាជួយជាយោបល់ម្នាក់បន្តិចមក។
អគុណដល់កម្លាំងចិត្តតទាំងឡាយដែលបងប្អូនតែងផ្តល់ឲ្យមិនដែលទុកនាងខ្ញុំនៅឯកាទេ។ ជូនពរលោកអ្នកសូមមានសេចក្តីសុខ សន្តិភាព និងសុភមង្គល ។ សូមទេវតាជួតាមថែរក្សាលកអ្នកគ្រប់ពេលវេលា។
ខាងក្រោមនេះ គឺជារូបថត Profile ដែលនាងខ្ញុំបានថតទុកនៅពេលជនទី១ ដើរតួជាស្រីចំណាស់អត់កូនឈ្មោះ Soline Vorn ចូលមកគំរាមក្នុង Page តែដោយគេ block បាត់ហើយ ទិន្នន័យបានតិច ។ និងជនទី២ ឈ្មោះក្នងAccount Viras Dara ដែលនាងចូលមកជេរ ហើយគំរាមខ្ញុំ នៅយប់ថ្ងៃទី ៥.០៦.២០១៦ ។ សូមបងប្អូនចូលមើលសំណេររបស់ពួកគេទាំងអស់គ្នា៕
មតិយោបល់