ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីកាប់​ជន​រង​គ្រោះ​១​ដាវ​ចំ​លើ​ថ្ងាស​ ​ដាច់​ចេញ​ឈាម​ដេរ​០៨​ថ្នេរ​​

កណ្ដាលៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ​ម្នាក់​ ត្រូវ​សមត្ថកិច្ច​ស្រុក​លើក​ដែក​ឃាត់ខ្លួន​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ករណី​ហិង្សា​ដោយ​ចេតនា​ កាលពី​ថ្ងៃ​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៧​និង​១០​នាទី​ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​ ក្រែង​ ស្ថិត​នៅ​ក្នុងភូមិ​អំពិលទឹក​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្ដាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​លើក​ដែក ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ ​ឃុន​ សុភាព​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ សួន​ សា​វឿ​ន​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ ជាងសំណង់ ​។​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​មាន​ទីលំនៅ​ភូមិ​ អំពិលទឹក​ ឃុំ​កំពង់​ភ្នំ​ ស្រុក​លើក​ដែក​ ខេត្តកណ្តាល​ ។​

​វត្ថុ​តាង​ចាប់​យក​មា​ន៖​ ក្រមា​ចំនួន​០១,​ ដាវ​ដង​ដែក​ផ្លែ​ដែក​ប្រវែង​ ០,៦៦​ ម៉ែត្រ​ចំនួន​០១​ ដើម​,​ ម៉ូតូ​ C១០០​ កូរ៉េ​ ពណ៌​ក្រហម​ស្លាក​លេខ​ កំពង់ឆ្នាំង​ 1F-6995​ ចំនួន​០១​គ្រឿង ​។​

ប្រភព​ដដែល​បន្ត​ថា​ នៅ​មុ​នេ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ឈ្មោះ​ ឃុន​ សុភាព​ អង្គុយ​ផឹកស្រា​នៅផ្ទះ​អ្នក​ជិតខាង​ជាមួយ​បក្ខពួក​របស់​ខ្លួន​ ខណៈ​កំពុង​ផឹក​ ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​មក​កន្លែង​វង់​ផឹកស៊ី​ ដោយ​ឃើញ​ជនសង្ស័យ​មក​កន្លែង​ផឹក​ ជន​រង​គ្រោះ​ក៏​បាន​ផុ​ច​ស្រា​ អោយ​ជនសង្ស័យ​ផឹក​ តែ​ជនសង្ស័យ​មិន​ផឹក​ទេ​ បែរជា​ពោល​ពាក្យ​ថា​ អញ​កាប់​អ្ហែង​ឥឡូវ​ហើយ ​។​ បន្ទាប់​ពី​ពោល​ពាក្យ​រួច​ ជនសង្ស័យ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់​ លុះ​បាន​មួយសន្ទុះ​ក្រោយមក​ ក៏​ត្រឡប់​មក​វិញ​ ដោយ​យក​ដាវ​មក​ជាមួយ​មក​ដល់​វង់​ផឹក​ ​ជនសង្ស័យ​ឈប់​ម៉ូតូ​​ហើយ​ទាញ​ដាវ​កាប់ ​ទៅ​លើ​ជន​រង​គ្រោះ​១​ដាវ​ចំ​លើ​ថ្ងាស​ខាងឆ្វេង​ដោយ​ពុំ​ដឹង​មូលហេតុ​ បណ្តាល​អោយរ​បួស​ដាច់​ចេញ​ឈាម​ ដេរ​ចំនួន​០៨​ថ្នេរ​​ ហើយ​ជនសង្ស័យ​បាន​បោះពាក្យ​ថា​ ត្រូវ​ប៉ុណ្ណឹង​វា​មិន​ងាប់​ទេ​ និយាយ​រួច​ជនសង្ស័យ​បាន​យក​ក្រមា​ រុំ​ដាវ​ដាក់​លើ​ម៉ូតូ​ជិះ​គេចខ្លួន ​ទៅ​ទិស​ខាងជើង​បាត់​ទៅ​ ។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​បាន​សហការ​ជាមួយ ​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​ ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ស្វែងរក​ជន​បង្ក ​និង​ធ្វើការ​ឃាត់ខ្លួន​បាន​ រួច​បញ្ជូន​មក​កាន់​អធិការ​រ​ដ្ឋា​ន ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី ​។​

​សូម​បញ្ជាក់​ថា​ ជនសង្ស័យ​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច ​ហៅ​មក​អប់រំ​ណែនាំ​ចំនួន​០២​លើក​ ហិង្សា​ក្នុង​គ្រួសារ​០១​លើក​និង​ហិង្សា​ដោយ​ចេតនា​០១​លើក ​៕​

មតិយោបល់