ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

តាកែវ: ដោយមានការចង្អុលបង្ហាញពីលោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី បានបញ្ជាកម្លាំងនគរបាលជំនាញ ចុះឃាត់ខ្លួនជនសង្ស័យ។

ជនសង្ស័យឈ្មោះ ដូន រ៉ាត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅឃុំសូភី ស្រុកបាទី ខេត្តតាកែវ ។

ករណីឃាត់ខ្លួនជនសង្ស័យនេះ គឺក្រោយបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះឈ្មោះ លឹម សុគន្ធ ភេទប្រុស អាយុ ៦៣ឆ្នាំ មានទីលំនៅភូមិភ្នំតូច ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ថាមានចោរលួចកាបូបលុយរបស់ខ្លួន ដែលក្នុងការបូបលុយនោះមានសម្ភារ: ដូចជា ទូរស័ព្ទដៃ ម៉ាក វីវ៉ូ ចំនួន ៣ គ្រឿង ប្រាក់រៀលចំនួន ២៥ ម៉ឺនរៀល ខ្សែកផ្លាកទីន ចំនួន ១ ខ្សែ ទម្ងន់ ២ ជី អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរចំនួន ២ សន្លឹក និងបណ្ណ ចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ ចំនួន ២ សន្លឹក។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសូភី ចុះដល់កន្លែងកើតហេតុ ធ្វើការ ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន។

វត្ថុតាងរួមមាន៖ ទូរស័ព្ទដៃ ម៉ាកវីវ៉ូ ចំនួន ២ គ្រឿង ខ្សែកផ្លាកទីន ចំនួន ១ ខ្សែ ទម្ងន់ ២ជី អត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរចំនួន ២ សន្លឹក និង បណ្ណ ចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩ ចំនួន ២ សន្លឹក យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់