ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

ព្រះសីហនុ: ក្រោមការចង្អុលបង្ហាញពីលោកហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដឹកនាំដោយលោកម៉ែន វណ្ណា មេបញ្ជាការស្តីទី បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
១.ឈ្មោះ ហ៊ត ខេមរិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២. ឈ្មោះ ពៅ សំជី ភេទប្រុស អាយុ១៧ឆ្នាំ ទីលំនៅភូមិតាពៅ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន
ម្សៅសថ្លាចំនួន ០៧កញ្ចប់ទម្ងន់២,៤៤ ក្រាម ទូរស័ព្ទចំនួន ០១គ្រឿង ដែកកេះជក់ចំនួន ០១ ម៉ូតូ ម៉ាកឌ្រីមសង់ ពណ៌ក្រហម ០១គ្រឿង ។
ដោយយោងតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ហ៊ត ខេមរិទ្ធ នៅវេលាម៉ោង០៩និង២០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្ទឹងហាវ សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក វ.ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានបន្តធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ទៀត ភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
១.ឈ្មោះ វ៉ាន់ ហេង ភេទស្រី អាយុ៥២ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
២.ឈ្មោះ ឡៃ សុខុម ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិរិទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
៣.ឈ្មោះ ធង ធី ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
៤.ឈ្មោះ ញ៉េន មុយ ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិស្វាយ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដកហូតវត្ថុតាងរួមមាន
ម្សៅសថ្លា ចំនួន ០៩កញ្ចប់តូច= ទូរស័ព្ទដៃ ចំនួន ០៥គ្រឿង ដបជក់ ចំនួន ០២ កន្ត្រៃកាត់ ចំនួន ០៤ ដែកកេះ ចំនួន ០២ ប្រាក់ ៨០០០០០រៀល និងសម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យ ប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុដើម្បីបន្តនិតិវីធី៕

 

 

 

មតិយោបល់