ព័ត៌មានជាតិ

របួសធ្ងន់២នាក់បន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅស្រុកព្រៃនប់

ព្រះសីហនុៈ កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត ០១គ្រឿង ម៉ាកលុចសុីស ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ព្រះសីហនុ 2B-3104 ដែលបើកបរក្នុងទិសដៅភ្នំពេញ-ព្រះសីហនុ អ្នកបើកបរ (រត់គេចបាត់) លុះមកដល់ចំណុចកើតហេតុខាងលើបានប៉ះបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ទិសដៅបញ្ច្រាស់គ្នា។
ករណីខាងលើបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ចាន់ ទៀង អាយុ១៤ឆ្នាំ ភេទប្រុស អ្នកបេីកបរ រស់នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (របួសធ្ងន់)និងអ្នករួមដំណើរម៉ូតូឈ្មោះ ម៉េង សារ៉ូ អាយុ១៩ឆ្នាំ ភេទប្រុស រស់នៅភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (របួសធ្ងន់)។
បច្ចុប្បន្ន ជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះ៕

 

មតិយោបល់