ព័ត៌មានជាតិ

អុញនោះ! ហាងខារ៉ាអូខេ «រំដួលជើងភ្នំ» សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីគ្រឿងញៀន

កោះកុង: កម្លាំងអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ករណីប្រើប្រាស់សារធាតុញៀន ត្រង់ចំណុចហាងខារ៉ាអូខេ រំដួលជើងភ្នំ ស្ថិតភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីវេលាម៉ោង ២០ និង ១០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ ចាន់ ធារ៉ា(ហៅប៊ី) ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
២/ឈ្មោះ ខឿន រិទ្ឋី ភេទប្រុស អាយុ ២៥ ឆ្នាំ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមព៌ណសថ្លា ប្រភេទមេតំហ្វេតាមីន ១កញ្ចប់ ។

ដំណើររឿង៖ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ជនសង្ស័យទី១បានប្រើប្រាស់អំពើហិង្សា ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន តែជនសង្ស័យរត់គេចខ្លួនរួច បន្ទប់មកកម្លាំងជំនាញ ចុះស្រាវជា្រវឃាត់ខ្លួនជនសង្ស័យ បាននៅចំណុចខាងលើ និងធ្វើការត្រួតពិនិត្យឃើញថា ជនសង្ស័យមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ក៏ធ្វើការសាកសួរ ឈានដល់ការឃាត់ខ្លួន ជនសង្ស័យទី២ រួមទាំងវត្ថុតាង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់