ព័ត៌មានជាតិ

ត្រីឆ្អើរ២០.០០០ ចង្កាក់ និងទឹកប្រាក់សរុបប្រហែល៣៥០០០ដុល្លារត្រូវអគ្គិភ័យឆាបឆេះនៅស្រុកបរិបូណ៌

កំពង់ឆ្នាំងៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៤និង ១៥ នាទី ព្រឹក នៅចំណុច យុគុន្ធរ ស្ថិតក្នុងភូមិឆ្នុកទ្រូង ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កើតមានករណីអគ្គីភ័យបណ្ដាលឱ្យឆេះរោងឆ្អើរត្រីមួយខ្នងទំហំ៤៥ម៉ែត្រ គុណ ៨ម៉ែត្រ អស់ទាំងស្រុង ជារបស់ឈ្មោះ ហ៊ុន ជួន ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅ ភូមិ ឃុំកើតហេតុខាងលើ។ ដែលក្នុងករណីអគ្គិភ័យនេះបង្កការខូចខាត៖
-ឆេះត្រីឆ្អើរអស់ចំនួន ២០.០០០ ចង្កាក់ ។
-ឆេះអុស ចំនួន២៥០ម៉ែត្រគីប និងសម្ភារៈប្រើប្រាស់ផ្សេងៗអស់ទាំងស្រុង ដែលសរុបជាទឹកប្រាក់ប្រហែល៣៥០០០ដុល្លារ ។មូលហេតុគឺបណ្ដាលមកពី ភ្លើងឆាបឆេះខ្លាញ់ត្រីឆ្អើរទើបបណ្ដាលឱ្យឆេះ ។ រថយន្តពន្លត់អគ្គីភ័យរបស់អធិការរដ្ឋាននគរបាលស្រុកបរិបូណ៌បានចេញអន្តរាគមន៍តែគ្មានផ្លូវចូលទៅដល់កន្លែងកើតហេតុ បានប្រើប្រាស់ម៉ាស៊ីនបូមទឹករបស់ប្រជាពលរដ្ឋ ចំនួន ៥គ្រឿងនិងបំពង់ពន្លត់អគ្គីភ័យចំនួន២បំពង់ទើបបាញ់រលត់អស់ទាំងស្រុង ៕

 

មតិយោបល់