ព័ត៌មានជាតិ

ផ្ទះ ៣ខ្នងត្រូវអគ្គិភ័យឆាបឆេះ បណ្ដាលមកពីទុស្សេខ្សែភ្លើង

ត្បូងឃ្មុំៈ ថ្ងៃសៅរ៍ ១៤កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័កពស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១និង១៥នាទីយប់ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ មួយ សុភីន ភេទស្រី អាយុ ៤៧ឆ្នាំ ជាតិខ្មែរ នៅភូមិទួលការ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ឆេះផ្ទះចំនួន ០៣ខ្នងទំហំ៧X៩ម៉ែត្រ ធ្វើពីឈើដំបូលប្រក់ក្បឿងជញ្ជាំងឬស្សី។

មូលហេតុ៖ បណ្តាលមកពីទុស្សេខ្សែភ្លើងម្ចាស់ពុំនៅផ្ទះ។

ខូចខាតសម្ភារៈ៖
-ឆេះប្លង់ដីចំនួនពីរប្លង់
-ទូរសម្រាប់ដាក់ខោអាវចំនួន០១
-ស្រូវចំនួន២០បេ
-អង្ករចំនួន៨០គីឡូក្រាម
-កង់ចំនួន០១
-ម៉ូតូម៉ាកសង់កូរ៉េចំនួន០១
-គ្រែចំនួន០១
-ឆេះរាលទៅផ្ទះឈ្មោះ ធិន សុឃន់ ភេទស្រី អាយុ ៤៨ឆ្នាំ ធ្វើពីឈើដំបូលប្រក់ដែកឆេះអស់ជញ្ជាំងផ្ទះមួយចំហៀងប្រើប្រាស់អស់ទឹកចំនួន០១រថយន្តស្មើនឹង០៦ម៉ែត្រគូប៕

មតិយោបល់