ព័ត៌មានជាតិ

រថយន្តព្រូស ស្លាកលេខ ភ្នំពេញ 2AX-4084 ពន្លះឌ្រីមសង់អូសជិត ២០ម៉ែត្រ ម្ចាស់ដាក់មេប្រូចបាត់

ភ្នំពេញៈ នៅវេលាម៉ោង ៩ និង៤៥ នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩​ ស្ថិតតាមបណ្ដោយផ្លូវ ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បុរសម្នាក់ ជិះរថយន្តម៉ាកព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AX-4084 បានបុកម៉ូតូឌ្រីមសង់ បើកបរដោយបុរសម្នាក់ អូសចម្ងាយជិត ២០ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកម្ចាស់រថយន្តបង្ក បានដាក់មេប្រូចបាត់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែងនៅទីតាំងខាងលើ មួយសន្ទុះមក ក៏មានតំណាងភាគីទាំងសងខាង ចូលខ្លួនមកដោះស្រាយភ្លាមៗ ដោយម្ចាស់រថយន្តព្រូស បានសងសំណងទៅជនរងគ្រោះចំនួន ១៣០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

មតិយោបល់