ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច ខណៈជនរងគ្រោះជិះបុកបង្កាន់ដៃស្ពាន បណ្ដាលឲ្យដួលសន្លប់

ភ្នំពេញ: នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើស អំពើលួច (លួចយកកាបូបប្រាក់ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ១–៩២២១ របស់ជនរងគ្រោះ រងរបួសសន្លប់ដោយគ្រោះថ្នាក់ចរាចរណ៍) ប្រព្រឹត្តចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១និង២០ នាទីរំលងអាធ្រាត្រ បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី មាន៖
-ឈ្មោះ ឌី វណ្ណា ហៅ តឿ ភេទ ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះ៖
-ឈ្មោះ ឈឿក រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកអគ្គិសនីកម្ពុជា មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិផ្សារប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖
-កាបូបប្រាក់ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ១–៩២២១។

ហេតុការណ៍៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១និង២០ នាទីរំលងអាធ្រាត្រ មានករណី អំពើលួច (លួចយកកាបូបប្រាក់ និងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ១–៩២២១ របស់ជនរងគ្រោះ រងរបួសសន្លប់ដោយគ្រោះថ្នាក់ចរាចរណ៍) ប្រព្រឹត្តចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ បង្កឡើងដោយជនសង្ស័យចំនួន ៤នាក់ មានឈ្មោះ ឌី វណ្ណា ហៅ តឿ ,ឈ្មោះ ធីធំ ភេទប្រុស អាយុប្រហែល ២៩ឆ្នាំ និងបក្ខពួកចំនួន ២នាក់ ទៀតមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ២៩ឆ្នាំ នៅពេលជនរងគ្រោះឈ្មោះ ឈឿក រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ ជិះម៉ូតូម្នាក់ឯងធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាស បណ្តាលឲ្យដួលម៉ូតូរអិលខ្ទាតពីជនរងគ្រោះចម្ងាយប្រហែល ១០ម៉ែត្រ ហើយជនរងគ្រោះរងរបួសបែកក្បាលចេញឈាម ហើយសន្លប់លែងដឹងខ្លួន ពេលនោះជនសង្ស័យឈ្មោះ ឌី វណ្ណា ហៅ តឿ ,ឈ្មោះ ធីធំ និងបក្ខពួកចំនួន ០២ នាក់ ទៀតមិនស្គាល់អត្តសញ្ញាណ ដែលកំពុងអង្គុយលេងនៅក្រោមស្ពានអាកាសបានឮ ក៏នាំគ្នារត់ទៅមើល ឃើញជនរងគ្រោះសន្លប់បាត់ស្មារតីមិនដឹងខ្លួន ជនសង្ស័យ ក៏នាំគ្នាឆែកលើខ្លួនជនរងគ្រោះ លួចយកកាបូបប្រាក់របស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ ឌី វណ្ណា ហៅ តឿ ក៏រត់មកកន្លែងម៉ូតូរបស់ជនរងគ្រោះដួលហើយលើកម៉ូតូឡើង ពេលនោះបក្ខពួកឈ្មោះ ធីធំ បានមកដល់ហើយឡើងបើកម៉ូតូរបស់ជនរងគ្រោះ ឌុបឈ្មោះ ឌី វណ្ណា ហៅ តឿ គេចខ្លួនបាត់អស់ ។ បន្ទាប់មកសមត្ថកិច្ចមកដល់ក៏ដឹកជនរងគ្រោះទៅសង្គ្រោះនៅគ្លីនិកសួគ៌ា ។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់