ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនជាតិទួរគីភ្លាមៗបន្ទាប់ពីវ៉ៃជនជាតិខ្មែររបួសដេរចំនួន១៦ថ្នេរ

សៀមរាប: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីវេលាម៉ោងប្រហែល ២២និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្ទះជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប មានករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើង បណ្តាលឲ្យជនរងគ្រោះចំនួន ០២នាក់រងរបួសដូចខាងក្រោម៖

១-ឈ្មោះ AHMET AUCI ភេទ ប្រុស អាយុ ៤៦ឆ្នាំ ជនជាតិ ទួរគី (មិនមានលិខិតឆ្លងដែនជាប់ខ្លួន)មុខរបរ លក់នំប៉័ង ស្នាក់នៅបន្ទប់ជួល ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប រងរបួសក (ធ្ងន់ធ្ងរ)ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។
២-ឈ្មោះ សូ វិសាល ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅភូមិ ត្រពាំងសេះ សង្កាត់ គោកចក ក្រុង/ខេត្តសៀមរាប មុខរបររត់ម៉ូតូឌុប រងរបួសដៃខាងស្តាំ (ដេរ១៦ថ្នេរ)។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ TOKEL HALIM ភេទប្រុស កើតថ្ងៃទី១១ កុម្ភ: ១៩៦៥ ជនជាតិ ទួរគី (ពុំមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរ គ្មាន ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

បច្ចុប្បន្នជនសង្ស័យកំពុងបន្តការសាកសួរ នៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប៕

មតិយោបល់